2025-04-11
ឃី ភារៈ
2025-04-11
ឃី ភារៈ
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្តផ្តល់ការលើកទឹកចិត្តពិសេសគម្រោងវិនិយោគចំនួន ១៨គម្រោង ដែលមានទុនវិនិយោគសរុប ២០៥លានដុល្លារ ដោយក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៥គម្រោង និងគម្រោងថ្មីចំនួន ១៣គម្រោង រួមមាន៖ រោងចក្រស្ល និងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និងស្ថានីយទូរទស្សន៍ ដែលអាចបង្កើតការប្រមាណ ២ ៩១៦កន្លែង។
ក្នុងកិច្ចប្រជុំលើកទី១៥ នេះ គឺដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចស្នើការលើកទឹកចិត្ត និងការសម្រួលនីតិវិធីវិនិយោគ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី។ ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគសរុប ៦ ៨៧៥ លានដុល្លារ។
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគដោយឥតគិតថ្លៃ ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសសម្រាប់ការវិនិយោគក្នុងឆ្នាំ២០២៥ ។ ទន្ទឹមនឹងនេះ ធុរជន និងវិនិយោគិន អាចទំនាក់ទំនងតាមរយៈ ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង០១៦ ៣២១ ០១០។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី