2024-09-23
គិត បុប្ផា
2024-09-23
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទឹកឱ្យយុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយយុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង១០។ ការអំពាវនាវរបស់ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ គឺដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជាឱ្យកាន់តែច្រើន។
យុវជន គឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីកម្ពុជា ដែលកំពុងមានការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យ។ យុវជន ត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ដើម្បីរួមចំណែកកសាងប្រទេសជាតិ ដោយក្នុងនោះយុវជនគួររួមចំណែកបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធ និងបង្ហាញពីសក្ដានុពលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានស្នើបន្ថែមដូច្នេះ ទៅកាន់យុវជន SSEAYP ចំនួន១៥នាក់ ក្នុងគ្រាជួបកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសយុវជនកម្ពុជាចំនួន ១៥នាក់ និងប្រធានប្រតិភូ ១រូប សម្រាប់ចូលរួមកម្មវិធី SSEAYP លើកទី៤៨ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ គឺជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។ ក្នុងកម្មវិធីដែលរៀបចំឡើងរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ យុវជននឹងរស់នៅរួមគ្នាលើនាវា និងធ្វើទស្សនកិច្ចនៅតាមប្រទេសដែលចូលរួមទាំងអស់ ក្នុងនោះយុវជននឹងអាចចូលជួបជាមួយថ្នាក់ដឹកនាំប្រទេស ធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងយុវជននៃប្រទេសនីមួយៗផងដែរ។
SSEAYP ជាកម្មវិធីដែលកើតចេញពីសេចក្តីថ្លែងការណ៍រួម កាលពីខែមករា ឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ដើម្បីបំផុស និងពង្រឹងមិត្តភាពរវាងយុវជនប្រទេសអាស៊ាន និងយុវជនជប៉ុន និងពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ ព្រមទាំងបណ្តុះបណ្តាលគំនិតសហប្រតិបត្តិការអន្តរជាតិ។ នេះជាការលើកឡើងរបស់ លោកស្រី ឡា សុភៈ អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី