2024-08-19
ទូច សូរិយា
2024-08-19
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាមួយបរទេសចំនួនប្រមាណ ៤៣៨,៣៥លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងហិរញ្ញប្បទានជាង ៤៣៨លានដុល្លារនេះ គឺសម្រាប់អនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍ចំនួន១៣ នៅកម្ពុជា។
តាមរបាយការណ៍ស្តីពី«លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤» របស់ក្រសួងសេដ្ឋកិច្ច ដែលចេញផ្សាយនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គម្រោងចំនួន១៣ ខាងលើ ក្នុងនោះមានគម្រោងចំនួន៩ ដែលជាគម្រោងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួនប្រមាណ ១២៤,៥៧លានដុល្លារ។ ទំហំឥណទានឥតសំណងនេះ មិនរាប់បញ្ចូលទឹកប្រាក់ហិរញ្ញប្បទាន ដែលដៃគូអភិវឌ្ឍន៍បានផ្ដល់ទៅបណ្តាគោលដៅអនុវត្តដោយផ្ទាល់ដែលមិនឆ្លងកាត់រាជរដ្ឋាភិបាល។
ចំពោះ ឥណទានសម្បទានវិញ គឺមានចំនួន ៤គម្រោងឬកម្មវិធី ដែលមានទំហំឥណទានសរុបប្រមាណ ៣១៣,៧៨លានដុល្លារ ដែលស្មើនឹងប្រមាណ ១៣,៩៧%នៃច្បាប់ហិរញ្ញវត្ថុ។ គួរបញ្ជាក់ថា ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ កម្ពុជា មានឥណទានវិនិយោគសាធារណៈពីហិរញ្ញប្បទានក្រៅប្រទេសចំនួន ៦ ២០៧ ៨៧៦ លានរៀល ដែលក្នុងនោះការដកសាច់ប្រាក់យកមកប្រើប្រាស់ក្នុងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៤៤២,៤៥លានដុល្លារ ឬស្មើនឹង ១ ៨០៥,១៤ ប៊ីលានរៀល គឺស្មើនឹងប្រមាណ ២៩,០៨% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី