2025-01-24
ទូច សូរិយា
2025-01-24
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ត្រៀមអនុវត្តគម្រោងសិក្សាស្តីពីការរៀបចំស្ថាប័នសម្រាប់វិស័យទឹកស្អាត ដើម្បីរៀបចំសំណើកំណែទម្រង់នៃពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងការផ្តល់សេវាទឹកស្អាតនៅកម្ពុជា។
ក្នុងជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Sandrine Boucher នាយក AFD ប្រចាំកម្ពុជានេះ AFD បានប្រគល់នូវម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីព្យាករការចំណាយនៃការផ្តល់សេវាទឹកស្អាត គណនាចំណូល រៀបចំរបាយការណ៍ និងផ្តល់ព័ត៌មានសំខាន់ៗលើសេចក្តីសម្រេចចិត្តផ្នែកគោលនយោបាយ។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យ AFD ពិនិត្យលទ្ធភាពបំប្លែងម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុ ដល់រដ្ឋាករទឹកនៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីអាចប្រើប្រាស់ និងធានាឱ្យបាននូវសុចរិតភាព ពិសេសសុវត្ថិភាពនៃម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី