SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជីវកម្ម បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជិត ៣៦ពាន់ក្រុមហ៊ុន ដែលមានដើមទុនសរុបជិត ១១ពាន់លានដុល្លារ


អាជីវកម្ម បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជិត ៣៦ពាន់ក្រុមហ៊ុន ដែលមានដើមទុនសរុបជិត ១១ពាន់លានដុល្លារ
A+ A-

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អាជីវកម្ម ដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDx) ដំណាក់កាលទី១ មានចំនួន ៣៥,៩៦៨ក្រុមហ៊ុន និងមានដើមទុនសរុប ១០,៩០ពាន់លានដុល្លារ។ នេះបើយោងតាម Online Business Registration Service (OBRS) ចេញផ្សាយនៅថ្ងៃទី១២ ឧសភា។

បើយោងតាម OBRS ដដែល បានបញ្ជាក់ថា អាជីវកម្មដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ រួមមាន៖ ការសាងសង់អាគារមានចំនួន ១,១៧ពាន់លានដុល្លារ ស្មើនឹង១០,៧៦%, សកម្មភាពអចលនទ្រព្យមានទុនវិនិយោគ ១,០៩ពាន់លានដុល្លារ ស្មើ ១០,០៣%, សកម្មភាពសេវាកម្មស្នាក់នៅមានទុន ១,០២ពាន់លានដុល្លារ ស្មើនឹង ៩,៣៩%, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងមានទំហំវិនិយោគ ៦១៦លានដុល្លារ ត្រូវនឹង ៥,៦៦%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនវិនិយោគ ៥៩៣លានដុល្លារ ស្មើនឹង ៥,៤៤% និងផ្នែកផ្សេងៗចំនួន ៦,៤០ពាន់លានដុល្លារ ស្មើនឹង៥៨,៧២%។

ជាមួយគ្នានេះ ចំនួនម្ចាស់ក្រុមហ៊ុន-សហគ្រាស ដែលបានចុះបញ្ជី ៣៥,៩៦៨ក្រុមហ៊ុននេះ មានបុរសចំនួន ៦២% និងស្រ្តីចំនួន ៣៨%។ សូមជម្រាបថា កាលពីថ្ងៃទី០៥ ឧសភា អាជីវកម្មដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានត្រឹមតែ ៣៥,៨២៩ក្រុមហ៊ុន និងមានដើមទុនសរុបចំនួន ១០,៧៧ពាន់លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី