SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកជំទាវ ជា សិរី ជំរុញឱ្យ MSMEs បើកគណនីសហគ្រាស ដើម្បីជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ មានកាន់តែច្រើនឡើង


លោកជំទាវ ជា សិរី ជំរុញឱ្យ MSMEs បើកគណនីសហគ្រាស ដើម្បីជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ មានកាន់តែច្រើនឡើង
A+ A-

ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) បើកគណនីសហគ្រាស ដើម្បីជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការមានកាន់តែច្រើនឡើង។ តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ការបើកគណនីសហគ្រាសនេះ គឺស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរអាជីវកម្មក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងមានយន្តការការពារត្រឹមត្រូវដល់បុគ្គលិកក្នុងសហគ្រាស។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ជា សិរី លោកជំទាវ ញ៉ែត ស្រីអូន ដែលជាប្រធានសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានស្នើសុំការគាំទ្រពីធនាគារជាតិកម្ពុជា ពីការសម្របសម្រួលនីតិវិធីនានា ដើម្បីឱ្យសមាជិកសមាគមជាង ៩០០នាក់ អាចបង្កើតគណនីសហគ្រាសជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការបាន។ លោកជំទាវ ញ៉ែត ស្រីអូន បានបញ្ជាក់ថា គិតមកទល់ពេលនេះ សមាជិកសមាគមភាគច្រើននៅបន្តប្រើប្រាស់គណនីបុគ្គលសម្រាប់ការទូទាត់នៅឡើយទេ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី បានឆ្លើយតបថា ការប្រើប្រាស់គណនីសហគ្រាស នឹងជួយបង្កើនទំនុកចិត្តដល់អតិថិជនកាន់តែខ្លាំងបន្ថែមទៀតលើគុណភាពទំនិញ តាមរយៈការបង្កើតភស្តុតាងកាន់តែរឹងមាំ និងតម្លាភាពក្នុងប្រតិបត្តិការទិញ-លក់គ្រឿងអលង្ការ ឬត្បូងមានតម្លៃ។ លោកជំទាវ ជា សិរី បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងយកសំណើនេះទៅពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលស្របតាមនីតិវិធីនានាដល់សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី