2025-01-11
ទូច សូរិយា
2025-01-11
ទូច សូរិយា
ភ្នំពេញ៖ ឆ្នាំ២០២៤ កម្ពុជា សម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៨៥ម៉ឺនតោន ក្នុងនោះការនាំចេញគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨១៥ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ទទួលបាន ១ ១៥០លានដុល្លារ កើនឡើង ២៦,១៥%។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់សមាគមស្វាយចន្ទីកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមមាន ៧៩៥ ពាន់តោន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុកមួយចំនួនមិនអាចរកទុនបង្វិលដើម្បីទិញគ្រាប់ស្តុកទុកសម្រាប់កែច្នៃបាន ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅចំនួន ៩៥%ត្រូវបាននាំចេញទៅក្រៅប្រទេស។ លោក អួន ស៊ីឡុត បានបន្តថា ការមិនអាចរកទុនបង្វិលបាន គឺដោយសារលក្ខខណ្ឌនៃប្រាក់កម្ចីមានភាពសាំញាំ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា តាមរយៈការបង្កើតគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧ បានធ្វើឱ្យគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្ដើមផ្ដល់កម្ចីអត្រាការប្រាក់អនុគ្រោះដល់សហគ្រាសកែច្នៃក្នុងស្រុកផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី