2024-10-10
គិត បុប្ផា
2024-10-10
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា បានចូលជាសមាជិកផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨។ បន្ទាប់ពីចូលជាសមាជិកផ្លូវការ រយៈពេល ២០ឆ្នាំ កម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មក្នុងសេដ្ឋកិច្ចសកល។
ផលចំណេញជាច្រើននោះ មានដូចជា៖ ១. កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត និងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ពាន់លានដុល្លារ ខណៈឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ពាន់លានដុល្លារ។ ដោយឡែក ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារ ក្នុងឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារ នៅឆ្នាំ២០២៣ និងទំហំពាណិជ្ជកម្មបានកើនពីប្រមាណ ៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៤ ដល់៤៦,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបប្រមាណ ២២,៦៤ពាន់លានដុល្លារ។
២. កម្ពុជា បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ៣. ធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជាការពង្រីកក្នុងវិស័យគ្រឿងអេឡិចត្រូនិក ស្រូវនិងអង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ចេក បន្ទះសូឡា កង់ និងផលិតផលជាច្រើនទៀត។ ៤. ទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា។ ៥. សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលផ្តល់ឱ្យកម្ពុជារៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដោយធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
៦. កម្ពុជាទទួលផលពីបទប្បញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមពីលើសនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយ មិនជាប់កូតា (Duty-Free Quota-Free) និងកម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយមិនបង់ពន្ធ លើកលែងតែសព្វាវុធ គ្រឿងផ្ទុះ និងប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិកជាដើម។ ៧. អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ និង ៨. កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី