2025-06-24
គន ម៉េងហុង
2025-06-24
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបង្កើតព្រឹត្តិការណ៍ និងផលិតមាតិកាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ បានលើកឡើងអំពីសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ និងវឌ្ឍនភាព នៃការដាក់ចេញយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង (Green Season) ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» ( Low Season)។
ទន្ទឹមនេះ ឯកឧត្តម ហួត ហាក់ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង ឯកឧត្តម លោកជំទាវ, លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី