2025-09-06
ឃី ភារៈ
2025-09-06
ឃី ភារៈ
ភ្នំពេញ៖ ស្ថានភាពទឹកនៅចំណុចផ្លូវជាតិលេខ៥ (ចាស់) ក្នុងខេត្តកំពង់ឆ្នាំ នាថ្ងៃទី៦ ខែកញ្ញា នេះបានស្រកបន្តិចលែងហូរកាត់ផ្លូវ ដោយឡែកបរិមាណទឹកក្នុងអាងអន្លង់ជ្រៃនៅតំបន់ប៉ែកខាងលើ នឹងកើនឡើងខ្ពស់ដោយសារអាចបន្តមានធ្លាក់ភ្លៀងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពី រដ្ឋបាលខេត្តកំពង់ឆ្នាំង។
យោងតាមការព្យាករបស់ ក្រសួងធនធានទឹក បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំ ដែលជាខេត្តដែលស្ថិតនៅ តំបន់វាលទំនាប នៃប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០% ដោយទទួលឥទ្ធិពល សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ឈ្មោះ ប៉ីផាស (Peipah) T2515 ក្នុងឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលបានហក់ឡើងកាលពីម្សិលម៉ិញ បណ្តាលឱ្យទឹកហូរកាត់ដោយអន្លើលើកំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឯកឧត្ដមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារច្រកដីទប់ទឹកការពារតួផ្លូវ បញ្ជូនគ្រឿងចក្រជីកបើកមុខទឹក និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរក្នុងកំណាត់ផ្លូវខាងលើ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានចាត់ឱ្យក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់ប៉ែកខាងលើ និងឱ្យបន្តតាមដានស្ថានភាពទឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី