SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អភិបាលខេត្តតាកែវ ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដោះស្រាយបញ្ហាកម្ចីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ


អភិបាលខេត្តតាកែវ ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដោះស្រាយបញ្ហាកម្ចីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ
ធនាគារ-ហិរញ្ញវត្ថុ

2024-10-26

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការ ដោះស្រាយរាល់បញ្ហាក្រៅប្រព័ន្ធតុលាការជាមួយពលរដ្ឋដែលខ្ចីប្រាក់ ជៀសវាងការដាក់ពាក្យបណ្ដឹងទៅតុលាការ។

ឯកឧត្តមអភិបាលខេត្តតាកែវ លើកឡើងថា បច្ចុប្បន្ន មានពលរដ្ឋមួយចំនួន កំពុងមានបញ្ហាហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់ ដែលនាំឱ្យការសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុមានការយឺតយ៉ាវ។ កន្លងមក មានបញ្ហាមួយចំនួន ដែលកើតឡើងរវាងភាគីធនាគារ និងពលរដ្ឋដែលខ្ចីប្រាក់ ត្រូវបានដោះស្រាយតាមបណ្ដាញសង្គមជាដើម ដូច្នេះដើម្បីលុបបំបាត់បញ្ហានេះ ភាគីទាំង២ ត្រូវជួបជជែកដោះស្រាយគ្នា ដោយការយោគយល់អធ្យាស្រ័យ ទើបមិនអាចទៅដល់តុលាការបាន។

ក្នុងពេលពិភាក្សាការងារ ជាមួយប្រតិភូធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញក្នុងខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិនិត្យឱ្យបានល្អិតល្អន់ពីមុខរបរបស់ពលរដ្ឋ មុននឹងសម្រេចផ្តល់កម្ចី ជៀសវាងបញ្ហាផ្សេងៗ។ ពាក់ព័ន្ធនឹងសំណើរទាំងនេះ ភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យល់ព្រមដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយពលរដ្ឋដែលខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់មកវិញ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី