SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានបំណុលសាធារណៈសរុបជាង ១១ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤


កម្ពុជា មានបំណុលសាធារណៈសរុបជាង ១១ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា មានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,០៩ប៊ីលានដុល្លារ គិតត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំ២០២៤ ដែលនេះគិតទាំងបំណុលមរតក។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ មិថុនា។

ក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បានបញ្ជាក់ថា សន្និធិបំណុលសាធារណៈសរុបចំនួន ១១,០៩ប៊ីលានដុល្លាររបស់កម្ពុជា ក្នុងនោះបំណុលប្រមាណ ១១ប៊ីលានដុល្លារ ស្មើនឹង ៩៩,១២% ជាបំណុលសាធារណៈក្រៅប្រទេស និងបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ៩៨លានដុល្លារ ស្មើនឹង ០,៨៨%។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាមានចំនួនសរុប ១៤០,១៤លានដុល្លារ ស្មើនឹងប្រមាណ៦% នៃពិតានដែលច្បាប់អនុញ្ញាត ដែលក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ១០០% និងក្របខ័ណ្ឌពហុភាគីមានចំនួន ០%។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១នេះ រដ្ឋាភិបាលកម្ពុជា ក៏បានទូទាត់សេវាបំណុលបានចំនួន ១៨១,៥៥លានដុល្លារ ក្នុងនោះ បំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ១៨១លានដុល្លារ និងបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០,៥៥លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី