SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក ៣ពាន់ដើម ត្រូវបានដាំនៅខេត្តតាកែវ ក្នុងទំហំផ្ទៃដី ៣ហិកតា


រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក ៣ពាន់ដើម ត្រូវបានដាំនៅខេត្តតាកែវ ក្នុងទំហំផ្ទៃដី ៣ហិកតា
A+ A-

ភ្នំពេញ៖ ក្នុងឱកាសនៃពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ដែលស្ថិតនៅឃុំលាយបូរ ស្រុកតាំកក់ ខេត្តតាកែវ ក្រោមព្រះរាជវត្តមានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៣ហិកតា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងក្នុងរបាយការណ៍ថ្លែងក្នុងពិធីរុក្ខទិវា លើកទី២៩ នាព្រឹកថ្ងៃទី០៩ កក្កដា ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៤នេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវា សរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើននៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។

នៅក្នុងពិធីរុក្ខទិវាដែលមានវត្តមានថ្នាក់ដឹកនាំកំពូលចូលរួមផងដែរនោះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា រដ្ឋបាលព្រៃឈើ ក៏បានបណ្តុះនិងដាំកូនឈើបានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះនិងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឱ្យដឹងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ និងសកម្មភាពចំនួន៤ រួមមាន៖ ទី១. ការជំរុញចុះបញ្ជីដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស ដីគម្របព្រៃឈើ ដីសហគមន៍ ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ។ ទី២. ការដោះស្រាយតម្រូវការឈើប្រើប្រាស់ក្នុងស្រុក តាមរយៈការជំរុញឧស្សាហកម្មឈើដាំ និងការលើកទឹកចិត្តឱ្យប្រជាជនចូលរួមដាំឈើដើម្បីប្រើប្រាស់ និងកាត់បន្ថយសម្ពាធលើធនធានព្រៃឈើ។ ទី៣. ការបង្កើនការ បណ្តុះកូនឈើដើម្បីគាំទ្រសកម្មភាពដាំឈើនៅទូទាំងប្រទេស និងទី៤. ការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយៈកិច្ចសហការកាន់តែជិតស្និតជាមួយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមជ្រាបផងដែរថា ពិធីរុក្ខទិវាលើកទី២៩ ដែលប្រារព្ធធ្វើនៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នារ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិតនៅជាប់ជាមួយនឹងចម្ការឈើរុក្ខទិវា ដែលសម្តេចព្រះបរមនាថ នរោត្តម សីហុនី ធ្លាប់បានយាងជាព្រះរាជាធិបតីភាពកាលពីឆ្នាំ២០០៨កន្លងមក។ «ស្ថានីយបន្ទាយអង្គរ»នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋានរុក្ខាប្រមាញ់។ បច្ចុប្បន្ន រដ្ឋបាលព្រៃឈើ ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១ ១០០ហិកតា។ ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ ហិកតា ត្រូវបានប្រើប្រាស់ដើម្បីដាំដុះឈើប្រភេទប្រេងខ្យល់ និងអាកាស្យា ដោយប្រើថវិការដ្ឋ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី