2024-03-27
ទូច សូរិយា
2024-03-27
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ ទទួលបានកម្ចីចំនួន ១០ម៉ឺនដុល្លារ ពីធនាគារវីង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងអត្រាការប្រាក់ទាប ដែលងាយស្រួលឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ យកទៅចំណាយផ្សេងៗលើការដាំដុះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៦ មីនា។
នៅក្នុងដំណើរទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា៖«ប្រជាសហគមន៍កសិកម្មទំនើបស្រូវនាងអំ ដែលទើបនឹងទទួលបានថវិកាពីធនាគារវីង ត្រូវចាត់ចែងចំណាយថវិកានោះឱ្យមានប្រយោជន៍ ក្នុងការភ្ជួរដី កែលម្អដីសម្រាប់ដាំស្រូវនាងអំដើម្បីកុំឱ្យខាត»។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ប្រជាសហគមន៍ ត្រូវជ្រើសរើសពូជសុទ្ធមានស្តង់ដារតែមួយ ដើម្បីឱ្យស្រូវដែលផលិតបាន លក់ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ក្រុមការងារក្រសួងកសិកម្ម បានចាត់ចែងមន្ត្រីជំនាញបច្ចេកទេសឱ្យនៅជិតប្រជាសហគមន៍កសិកម្មទំនើបជាប្រចាំ ដើម្បីជួយដល់ប្រជាសហគមន៍ឱ្យដាំស្រូវទទួលបានទិន្នផលខ្ពស់ ដោយសារសហគមន៍កសិកម្មទំនើបនេះត្រូវផ្សារភ្ជាប់ទៅរកទីផ្សារមុននឹងធ្វើការផលិត។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងធ្វើការកៀរគរដៃគូអភិវឌ្ឍន៍នានា ជាពិសេសក្រុមហ៊ុនធំៗឱ្យមកចុះ MOU ដើម្បីទទួលទិញស្រូវនាងអំពីប្រជាសហគមន៍កសិកម្មទំនើប ក្នុងគោលបំណងឱ្យប្រជាសហគមន៍លក់បានតម្លៃខ្ពស់នៅលើទីផ្សារ និងទទួលបានផលចំណេញច្រើនស្របតាមផែនការដែលបានរំពឹងទុក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី