SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងធនធានទឹក និងសាលាតិចណូ ចុះ MOU ដើម្បីបង្កើន និងពង្រឹងធនធានមនុស្ស ក្នុងវិស័យធនធានទឹក និងឧតុនិយម


ក្រសួងធនធានទឹក និងសាលាតិចណូ ចុះ MOU ដើម្បីបង្កើន និងពង្រឹងធនធានមនុស្ស ក្នុងវិស័យធនធានទឹក និងឧតុនិយម
A+ A-

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីបង្កើន និងពង្រឹងធនធានមនុស្សក្នុងវិស័យធនធានទឹកនិងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធ និងការសិក្សាស្រាវជ្រាវ។

តាមការចុះផ្សាយរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ការចុះ MOU ស្តីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍមូលធនមនុស្ស ដែលធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គឺមានសុពលភាពរយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា នាពេលបច្ចុប្បន្ន វិស័យធនធានទឹក កំពុងបម្រើការយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀតមានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, កិច្ចគាំពារបរិស្ថាន, ការដឹកជញ្ជូន, រ៉ែនិងថាមពល, អភិវឌ្ឍន៍ជនបទ, ឧស្សាហកម្ម, ទេសចរណ៍ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម។

នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ជាក់ថា កិច្ចសហការនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានមនុស្ស ក្នុងវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។ ឯកឧត្តម ថោ ជេដ្ឋា បានបន្ថែមថា វិស័យធនធានទឹក និងឧតុនិយម បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី