SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អារ៉ាប៊ីសាអ៊ូឌីត ចង់វិនិយោគលើវិស័យប្រេង, ថាមពល, កសិកម្ម, ចំណីអាហារ, ហិរញ្ញវត្ថុ, វិស័យកីឡា និងទេសចរណ៍នៅកម្ពុជា


អារ៉ាប៊ីសាអ៊ូឌីត ចង់វិនិយោគលើវិស័យប្រេង, ថាមពល, កសិកម្ម, ចំណីអាហារ, ហិរញ្ញវត្ថុ, វិស័យកីឡា និងទេសចរណ៍នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ក្នុងជំនួបជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១៤ វិច្ឆិកាម្សិលមិញ ពីគោលបំណងចង់សហការវិនិយោគលើវិស័យជាច្រើននៅកម្ពុជា។ គម្រោងវិនិយោគនោះ CDC នឹងផ្ដល់កិច្ចសហការ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរ ចាប់ដៃគ្នាធ្វើអាជីវកម្ម។

ក្នុងជំនួបជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ របស់ CDC ឯកឧត្ដម Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានលើកឡើងពីគោលបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យនៅកម្ពុជា។ វិស័យដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចង់វិនិយោគនោះរួមមាន៖ ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ ជាដើម។ 

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត នោះ ក៏បានបង្ហាញការប្តេជ្ញាខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស និងគាំទ្រដល់វិស័យវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងជំនួបដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នកសម្របសម្រួលការវិនិយោគនៅប្រទេសកម្ពុជា ហើយក្រៅពីវិស័យនានា។ អនុប្រធានទី១ របស់ CDC ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា កម្ពុជា ក៏អាចផ្ដល់កិច្ចសហការលើវិស័យមួយចំនួនទៀត ដូចជា វិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ជាដើម។ ក្នុងនោះប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមក ដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី