SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ព្រុយណេ ចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យបន្ថែមមួយកម្រិតទៀត


កម្ពុជា-ព្រុយណេ ចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យបន្ថែមមួយកម្រិតទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងព្រុយណេ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ កម្ពុជា-ព្រុយណេ សង្ឃឹមថានឹងមានកំណើននៃលំហូរភ្ញៀវទេសចរទ្វេទិសរវាងនៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរពីប្រទេសទី៣ ជាពិសេសប្រទេសកាន់សាសនាអុីស្លាម។

ការចុះ MoU រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដាតុ អាប់ឌុល ម៉ាណាវ មេតទុសស៊ីន រដ្ឋមន្ត្រីក្រសួងធនធានចម្បង និងទេសចរណ៍ព្រុយណេ មានគោលបំណងចំនួន៥ រួមមាន៖ ១.ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, ២. ផ្លាស់ប្តូរការអនុវត្ត និងបទពិសោធល្អៗក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍, ៣.ជំរុញបន្ថែមនូវការតភ្ជាប់រវាងប្រទេសទាំងពីរ, ៤.ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និង ៥.លើកទឹកចិត្តបន្ថែមលើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដំណើរទស្សនកិច្ចផ្លូវការនៃវិស័យសាធារណៈ និងឯកជន។

ជាមួយគ្នានេះ កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម, មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូន ទេសចរមូស្លីម តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧), ស្តង់ដាមូស្លីមហ្រ្វែនលី សៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា និងស្តង់ដាផលិតផលហាលឡាលកម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី