SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីឧស្សាហកម្ម ស្នើឱ្យធនាគារ FTB គាំទ្រ SMEs និងប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីកំណើនអាជីវកម្ម និងឧស្សាហកម្ម


រដ្ឋមន្រ្តីឧស្សាហកម្ម ស្នើឱ្យធនាគារ FTB គាំទ្រ SMEs និងប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីកំណើនអាជីវកម្ម និងឧស្សាហកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បន្តគាំទ្រសហគ្រាសធុនតូច និងមធ្យម(SMEs) និងប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីថែទាំសុខភាពសាធារណៈ សម្រាប់កំណើនអាជីវកម្ម និងឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តធនាគារ FTB ពិចារណាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីមានភាពបត់បែន និងផ្តល់អត្រាការប្រាក់ទាបសម្រាប់វិស័យ ដែលមានហានិភ័យទាប ដូចជាវិស័យទឹកស្អាត ដោយប្រើប្រាស់យន្តការគាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានបានកាន់តែច្រើន។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោកនាយកប្រតិបត្តិ ឌិត សុចល តំណាងធនាគារ FTB កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធ្វើជាភ្នាក់ងារទូទាត់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម, ការគាំទ្រ SMEs និងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន លោក ឌិត សុចល បានលើកឡើងពីវឌ្ឍនភាពរបស់ធនាគារ FTB និងទ្រព្យសកម្មសរុបចំនួន ២,២ពាន់លានដុល្លារ ដោយក្នុងនោះធនាគារបានរួមចំណែកផ្តល់ហិរញ្ញប្បទានដល់ SMEs ផងដែរ។

ចំពោះវិស័យទឹកស្អាតវិញ ធនាគារ FTB បានផ្តល់កម្ចី ១៥លានដុល្លារ ដល់ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៣១ក្រុមហ៊ុន តាមរយៈកម្មវិធីហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធីនេះ ក៏មានកម្មវិធីឥណទានជុំទីពីរចំនួន ២០លានដុល្លារពី Proparco ដែលបានគាំទ្រប្រតិបត្តិករទឹកស្អាតឯកជនចំនួន ១០ក្រុមហ៊ុន បន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី