2024-08-01
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-01
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs)»។
សិក្ខាសាលា ដែលធ្វើឡើងនៅខេត្តសៀមរាប គឺរៀបចំឡើងដើម្បីជំរុញការយល់ដឹងដល់ភាគីពាក់ព័ន្ធ ពិសេស SMEs ពីច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា។ លើសពីនេះ កម្មវិធីដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គឺក្នុងគោលដៅធានាការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារ មានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច ការពារផលប្រយោជន៍ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងបរិបទនៃទីផ្សារឌីជីថល។
សិក្ខាសាលាខាងលើ បានសហការរៀបចំដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង COMPETE II និង PROTECT II និងមានអ្នកចូលរួមសរុបប្រមាណ ១៨០រូប។ សិក្ខាសាលានេះ បានផ្តល់ជាវេទិកាដល់វាគ្មិនដែលមកពីស្ថាប័ននានា និងភាគីពាក់ព័ន្ធចូលរួមពិភាក្សាតុមូលដើម្បីចែករំលែកបទពិសោធ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ទាំងនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី