SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដីចំនួន ២ហិកតា នៅជ្រោយចង្វារ ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន


សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដីចំនួន ២ហិកតា នៅជ្រោយចង្វារ ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា បន្ទាប់ពីពិភាក្សាជាមួយភរិយា និងកូនស្រី សម្តេចបានសម្រេចយកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន នៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។

បើតាមការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសាងសង់អន្ទេវាសិកដ្ឋាននេះ គឺដើម្បីឱ្យនិស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ ការសាងសង់នេះ នឹងធ្វើសម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយត្រូវកសាងចំនួន ១២០បន្ទប់ ក្នុង ១បន្ទប់ ស្នាក់នៅ ៤នាក់ ដោយមានបន្ទប់ទឹក និងចង្រ្កានបាយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា៖ «យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់រួច នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី»។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន សែន សង្ឃឹមថា អន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី