2025-04-07
គន ម៉េងហុង
2025-04-07
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងដណ្តើម «ពានរង្វាន់អាស៊ាន (ASEAN Prize)» ឆ្នាំ២០២៥ ក្នុងនោះបេក្ខភាពដែលទទួលបានជ័យលាភី នឹងបានពានមួយ និងទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។
បេក្ខភាពដែលអាចចូលរួមប្រកួតបាន ត្រូវតែជាបុគ្គល ឬអង្គការ ដែលមានស្នាដៃឆ្នើម និងលេចធ្លោ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយពិភពលោក ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនអាស៊ាន និងការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន។
បេក្ខជន/បេក្ខនារី ឬស្ថាប័ន មានបំណងចង់ចូលរួមការប្រកួតប្រជែងត្រូវផ្ដល់ឯកសារ និងមានលក្ខណៈ សម្បត្តិ ដូចជា៖ ទី១.ជាប្រជាជនអាស៊ាន ឬអង្គការ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសមាជិកអាស៊ាន, ទី២.ផ្តល់ឯកសារមានសុពលភាព និងអាចផ្ទៀងផ្ទាត់បាន ត្រូវបញ្ជាក់អំពីសមិទ្ធផលដែលបានរួមចំណែកដល់អាស៊ានចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងទី៤.ចែករំលែកអំពីផែនការអនាគត ក្នុងការបន្តចូលរួមចំណែកដល់សហគមន៍អាស៊ានបន្ទាប់ពីបានឈ្នះរង្វាន់។
ចំពោះ បេក្ខជន បេក្ខនារី ឬស្ថាប័ន ដែលមានចំណាប់អារម្មណ៍អាចបញ្ចូនឈ្មោះ អាសយដ្ឋានទំនាក់ទំនង និងឯកសារពាក់ព័ន្ធរបស់បេក្ខជនចូលរួមមកក្រសួងពាណិជ្ជកម្មឱ្យបានមុនថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ដើម្បីក្រសួងមានលទ្ធភាពចាត់ការបន្តបានទាន់ពេលវេលា។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមន្ត្រីសម្របសម្រួល លោក ឡាយ សុធន មន្ត្រីនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ តាមរយៈលេខទូរសព្ទ/Telegram ០៨៧ ៨៨១ ១៦៨ ឬអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី