2025-07-16
ឃី ភារៈ
2025-07-16
ឃី ភារៈ
ភ្នំពេញ៖ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ជាមួយគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន (Chongqing State-owned Assets Supervision and Administration Commission) ឯកភាពរឹតចំណងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាល ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនរួមគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម ប្រាងហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក Zeng Jinghua អគ្គនាយកនៃគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង បានអញ្ជើញភាគីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ទៅទស្សនកិច្ចអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុង Chongqing ថែមទៀត។ ក្នុងជំនួបនេះ វិទ្យាស្ថានតេជោសែន និងគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង បានសម្ពោធផ្លាកនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើកិច្ចការអប់រំ និងស្រាវជ្រាវ។
ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីរាជការ បុគ្គលិក និងនិសិ្សត ធ្វើទំនើបកម្មអភិវឌ្ឍកម្មវីធីសិក្សារបស់វិទ្យាស្ថាន ទាក់ទងនឹងកិច្ចសហការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូបង្រៀននៅវិទ្យាស្ថាន និងនៅទីក្រុង Chongqing វិទ្យាស្ថានតេជោសែន និងគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២ គឺអនុស្សរណៈនៃកិច្ចព្រមព្រៀង ស្តីអំពី «Belt and Road» Transportation Senior Management Seminar Memorandum និងអនុស្សរណៈស្តីពី Agreement on the Development and Promotion of Curriculum Standards and Resources for Chinese + Transportation Professions៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី