2025-09-01
ទូច សូរិយា
2025-09-01
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាទៅទីផ្សារប្រទេសចិន នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងជំនួបពិភាក្សាត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជានេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ បើតាមការចុះផ្សាយរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហានេះ បានឱ្យដឹងថា បច្ចុប្បន្ន កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនទឹកប្រាក់សរុបលើសពី ៣,៦ម៉ឺនលានដុល្លារ កើនឡើង ១៦,៥% ក្នុងនោះប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រមាណ ១,១ម៉ឺនលានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី