SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អង្ករ ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត គ្រាប់ស្វាយចន្ទី និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍នៅចិន


អង្ករ ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត គ្រាប់ស្វាយចន្ទី និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍នៅចិន
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ ព្រមទាំងរូបភាព និងវីដេអូ ត្រូវបានយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ នៅទីក្រុងសៀងហៃ ប្រទេសចិន រយៈពេល៥ថ្ងៃ។ ការចូលរួមក្នុងពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិកម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍នេះ ធ្វើឡើងមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆកា ឆ្នាំ២០២៣ ដែលមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ ចូលរួម ព្រមទាំងបានសាងសង់ពន្លាជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្នុងនោះ កម្ពុជាបានសាងសង់ពន្លាជាតិដែលមានទំហំ ១៣៦ម៉ែត្រការ៉េ ដោយសាងសង់តាមលំនាំព្រះរាជបរមរាជវាំង និងដាក់តុបតែងជារចនាប័ទ្មខ្មែរ ដើម្បីដាក់បង្ហាញនូវផលិតផលរបស់ខ្មែរ។

គួរបញ្ជាក់ថា ពិធីកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជាក្នុងពិព័រណ៍នេះ បានធ្វើឡើងនាថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិកម្មកម្ពុជា ឯកឧត្តម Jing Chunhai អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងភ្ញៀវកិត្តិយសនៃបណ្ដាប្រទេសនានាជាច្រើនរូប៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599