SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ក្រូអាស៊ី នឹងពង្រីកកិច្ចសហការទ្វេភាគីលើវិស័យសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍


កម្ពុជា-ក្រូអាស៊ី នឹងពង្រីកកិច្ចសហការទ្វេភាគីលើវិស័យសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-31

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-31

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសក្រូអាស៊ី នឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យជាសក្តានុពលសំខាន់ៗរួមមាន សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងទេសចរណ៍។ ការពង្រីកកិច្ចសហការនេះ នឹងធ្វើឡើងតាមរយៈការរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសរបស់កម្ពុជា និងក្រសួងការបរទេសរបស់ក្រូអាស៊ី នាចុងឆ្នាំ២០២៤នេះ។

ក្រៅពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរ នឹងធ្វើឱ្យកម្ពុជា និងក្រូអាស៊ី រឹតបន្តឹងចំណងមិត្តភាពបន្ថែមទៀតផងដែរ។ គម្រោងរៀបចំកិច្ចពិគ្រោះយោបល់រវាងភាគីទាំងពីរ បានផ្តួចផ្តើម និងឯកភាពដោយឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត Ivan Velimir Starčevic ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែកក្កដា។

ការចុះផ្សាយរបស់ក្រសួងការបរទេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ឯកឧត្តម ឃួន ផុនរតនៈ និងឯកឧត្តមបណ្ឌិត Ivan Velimir Starčevic ក៏បានចែករំលែកទស្សនៈមួយចំនួនពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី