2024-02-19
ទូច សូរិយា
2024-02-19
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន២២ មានទឹកប្រាក់សរុបជាង ៤៤៤លានដុល្លារ ក្នុងរយៈពេល ១៥ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងនៅរាជធានី-ខេត្តចំនួន១០។ នេះបើតាមការចុះផ្សាយរបស់CDC នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC រាជធានី-ខេត្តចំនួន១០នោះ រួមមាន៖ រាជធានីភ្នំពេញ, ស្ទឹងត្រែង, ព្រះវិហារ, កំពង់ឆ្នាំង, ស្វាយរៀង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រះសីហនុ និងកំពង់ចាម។ គម្រោងចំនួន២២នេះ មានដូចជា៖ ទី១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គម្រោងទី២. វិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ចំពោះ គម្រោងទី៣. វិនិយោគអាជីវកម្មរ៉ែដែក នៅស្រុករវៀង ខេត្តព្រះវិហារ ខណៈដែលគម្រោងទី៤. វិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ, ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ រីឯគម្រោងទី៥. វិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯគម្រោងទី៦. វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ ស្ថិតនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ចំណែកគម្រោងទី៧. វិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គម្រោងទី៨. វិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហធាតុកែច្នៃ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ គម្រោងទី៩. គ្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, សម្លៀកបំពាក់ពេទ្យ, និងសម្លៀកបំពាក់សត្វចិញ្ចឹម នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងទី១០. គ្រោងវិនិយោគបង្កើតរោងចក្រកេសកាតុង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចំណែកឯគម្រោងទី១១. វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងទី១២. គ្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងទី១៣. វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។ គម្រោងទី១៤. វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល, អំពូលភ្លើងលំអ, និងគ្រឿងបន្លាស់ដើមណូអែល នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ដោយឡែកគម្រោងទី១៥. គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោង ខេត្តតាកែវ ខណៈដែលគម្រោងទី១៦. វិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងទី១៧. គឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតតុក្កតា និងសម្ភារសត្វចិញ្ចឹម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងទី១៨. គ្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារវេចខ្ចប់គ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។ គម្រោងទី១៩. គឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ, ខ្សែភ្លើង, និងកេសកាតុង នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។
គម្រោងទី២០. គឺជាគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារវេចខ្ចប់គ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។ ឯគម្រោងទី២១. គ្រោងវិនិយោគបង្កើតរោងចក្រផលិតសាឡុងគ្រប់ប្រភេទ និងគ្រឿងសង្ហារឹម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងទី២២. គឺគ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្រោមដៃ, ស្រោមជើង, មួក និងកាបូប ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវជាតិលេខ ៦ ខេត្តកំពង់ចាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី