SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ នឹងបង្កើនលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាអតិបរមា


ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ នឹងបង្កើនលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាអតិបរមា
A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨ ក្នុងទិសដៅបង្កើនលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាអតិបរមា ដើម្បីសម្រេចបាននូវគោលបំណង ដែលបានកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ក្រៅពីការបង្កើនលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការដាក់ចេញផែនការនេះ នឹងរួមចំណែកកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ, ភាពងាយរងគ្រោះ និងវិសមភាព ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ផែនការយុទ្ធសាស្ត្រនេះ ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម, ការលើកកម្ពស់គុណភាព ភាពទាន់ពេលនៃទិន្នន័យសម្រាប់ការរៀបចំគោលនយោបាយដែលផ្អែកលើភស្តុតាង និងការវិភាគជាក់ស្តែង ក៏ដូចជាការបើកផ្ដល់អត្ថប្រយោជន៍ដល់អ្នកទទួលផលឱ្យបានកាន់តែប្រសើរ។

ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ក៏ផ្តល់នូវដំណោះស្រាយឌីជីថល សម្រាប់កាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី, កាត់បន្ថយបន្ទុកការងាររបស់ប្រតិបត្តិករ និងបង្កើនភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម។ ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ មានគោលដៅយុទ្ធសាស្ត្រចំនួន៤ សំខាន់ៗ រួមមាន៖ ពង្រឹងការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល, អភិវឌ្ឍន៍សមត្ថភាពសម្រាប់តួអង្គស្នូលនៃប្រព័ន្ធគាំពារសង្គមឌីជីថល, ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កាន់តែល្អប្រសើរ និងធ្វើឱ្យការសម្របសម្រួលភាគីពាក់ព័ន្ធនិងកិច្ចខិតខំក្នុងការធ្វើបរិវត្តកម្មឌីជីថលកាន់តែល្អប្រសើរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី