SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងវិនិយោគចំនួន៦ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់៧៣លានដុល្លារ ទទួលបានការលើកទឹកចិត្តអនុគ្រោះពីរាជរដ្ឋាភិបាល


គម្រោងវិនិយោគចំនួន៦ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់៧៣លានដុល្លារ ទទួលបានការលើកទឹកចិត្តអនុគ្រោះពីរាជរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងជាប់គាំង និងមិនជាប់គាំង ចំនួន៦ នៅក្នុងខេត្តព្រះសីហនុ មានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៧៣លានដុល្លារ ដែលនឹងដាក់ឱ្យដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤នេះ ទទួលបានការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ពីរាជរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែមេសានេះ។

គម្រោងវិនិយោគ/ធុរកិច្ចទាំងចំនួន៦ ដែលរាជរដ្ឋាភិបាលលើកទឹកចិត្ត នោះ រួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន, គម្រោងសណ្ឋាគារ និងកាស៊ីណូ, គម្រោងសួនកម្សាន្តលើទឹកសមុទ្រ, គម្រោងអគារស្នាក់នៅរួម និងគម្រោងពេទ្យធ្មេញ។

យោងតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីរបស់គម្រោងវិនិយោគ/ធុរកិច្ច ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស ដែលមានទំហំតូច មធ្យម និងធំ។

គួរបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ចចំនួន៧ ដែលជាគម្រោងអគារសហកម្មសិទ្ធិ(អគារស្នាក់នៅរួម), សណ្ឋាគារ និងមជ្ឈមណ្ឌលទេសចរណ៍ ក្នុងនោះសម្រាប់ដើមខែមេសា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងពិនិត្យពាក្យស្នើនានាចំនួន១៦ គម្រោង និងកំពុងអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី