2024-12-16
ហ៊ត គឹមលី
2024-12-16
ហ៊ត គឹមលី
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ បច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍន៍នឹងបង្កើតឱកាសថ្មីៗដល់អាជីវកម្មខ្នាតតូចនិងមធ្យម (SMEs) ក្នុងការពង្រីកសកម្មភាពអាជីវកម្ម និងការប្រកួតប្រជែងក្នុងទីផ្សារ។ ដូចជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), ការប្រើបច្ចេកវិទ្យា Blockchain, សម្រាប់ការធានាតម្លាភាព SMEs និងអាចស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាព និងទាក់ទាញអតិថិជន។ ខាងក្រោមនេះ គឺជាបច្ចេកវិទ្យាសំខាន់ៗដែល SMEs គួរអនុវត្តដើម្បីរួមចំណែកក្នុងភាពជោគជ័យ ក្នុងឆ្នាំ២០២៥ របស់ពួកគេ៖
ទី១៖ ការប្រើប្រាស់ AI ដើម្បីបង្កើតមាតិកា កាន់តែមានភាពជឿនលឿន ដែលអាចជួយអាជីវកម្មរបស់សហគ្រាសក្នុងការបង្កើតមាតិកា សម្រាប់បណ្តាញសង្គម ប្លុក និងសារអេឡិចត្រូនិកបានឆាប់រហ័ស។ ទី២៖ ការប្រើប្រាស់សម្លេង (Voice Search Optimization) ជាមួយនឹងការកើនឡើងនៃឧបករណ៍ឆ្លាតវៃ SMEs ត្រូវតែបង្កើនការប្រើប្រាស់ Voice Search ដើម្បីទាក់ទាញអតិថិជនថ្មី។ ទី៣៖ ការទំនាក់ទំនងតាម Augmented Reality (AR) SMEs អាចប្រើប្រាស់បច្ចេកវិទ្យា AR ដើម្បីបង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជន។ ទី៤៖ ការប្រើវីដេអូខ្លីដើម្បីផ្សព្វផ្សាយ (Short-Form Video) វីដេអូខ្លីនៅលើ TikTok, Instagram Reels និង YouTube Shorts កំពុងលេចធ្លោខ្លាំង។ SMEs គួរបង្កើតមាតិកានេះដើម្បីចូលរួមជាមួយអ្នកប្រើប្រាស់វ័យក្មេង។
ទី៥៖ ការទំនាក់ទំនងតាមសហគមន៍អនឡាញ (Community-Driven Marketing)
ដើម្បីបង្កើតការស្វែងយល់ពីម៉ាក និងជ្រៀតចូលទៅដោយផ្ទាល់ជាមួយអតិថិជន។ ទី៦៖ Influencer Marketing 2.0 ជ្រើសរើសនិងសហការជាមួយអ្នកបង្កើតមាតិកា (Nano និង Micro Influencers) ដើម្បីបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយមានតម្លៃទាប និងទី៧៖ Blockchain សម្រាប់ការផ្សព្វផ្សាយអនឡាញ ការប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីធានាពីប្រសិទ្ធភាព តម្លាភាព និងកាត់បន្ថយការលួចទិន្នន័យ។
អនុវត្តបច្ចេកវិទ្យាថ្មីៗដូចជា AI, Blockchain និងបណ្តាញសង្គម SMEs អាចក្លាយជាអាជីវកម្មដែលមានប្រសិទ្ធភាព និងទាក់ទាញអតិថិជនបានច្រើនជាងមុន។ ទោះបីជាប្រឈមក៏ដោយ SMEs អាចស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រេចភាពជោគជ័យក្នុងឆ្នាំ ២០២៥ និងអនាគតក្រោយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី