2024-01-24
ទូច សូរិយា
2024-01-24
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន GTV MOTOR នឹងបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ស្ថិតនៅដឺព្រេមៀរ សែនសុខ។ ការបង្កើត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ ដើម្បីកិត្យានុភាព ការជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍ វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរឡើង ពិសេសជាការចាប់ផ្តើមនៃពហុវិស័យសម្រាប់ម៉ាកយីហោរថយន្តជាតិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តម៉ាកយីហោជាតិដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
ក្នុងពិធីសម្ពោធ និងបើកបរសាកល្បង រថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ នឹងមានការចូលរួមពីឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា, ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និង ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី។
ពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ដំឡើង និងផលិតដោយក្រុមហ៊ុន ជីធីវី ខូ អិលធីឌី ដែល «GTV ជាម៉ាកយីហោររថយន្តផ្ទាល់ខ្លួនដំបូងគេបង្អស់របស់កម្ពុជា ដើម្បីកិត្យានុភាព ជំរុញសេដ្ឋកិច្ច និងនវានុវត្តន៍វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរ»នេះ គឺបើកឱ្យសាធារណជនចូលរួមដោយសេរី៕
នាំមកជូនដោយ