2024-08-29
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-29
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កម្ពុជា និងកាណាដា ពិនិត្យលទ្ធភាពរៀបចំវេទិកាផ្គូរផ្គងធុរៈកិច្ច ការតាំងពិពរណ៍ និងការភ្ជាប់ទំនាក់ទំនងសភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើតយន្តការច្បាស់លាស់ និងផ្លូវការក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីនៃវិស័យកសិកម្ម និងចំណីអាហារកសិកម្ម។ នេះបើតាមការចុះផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
កម្ពុជា និងកាណាដា បានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់នៃនីតិវិធីលើការនាំចេញ និងនាំចូលផលិតផលវិស័យកសិកម្ម និងចំណីអាហារកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅកម្ពុជាផងដែរ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាង ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម និងលោកស្រី Diedrah Kelly នាយកប្រតិបត្តិ ការិយាល័យកសិកម្ម និងចំណីអាហារកសិកម្ម ប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (IPAAO) ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សូមជម្រាបថា ជំនួបនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ របស់ឯកឧត្តម រដ្ឋ សារ៉ាវុធ និងលោកស្រី Diedrah Kelly ធ្វើឡើងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្ម និងចំណីអាហារកសិកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី