SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនចំនួន១៨ ដែលធ្វើអាជីវកម្មកែច្នៃកៅស៊ូ និងវិស័យមកែច្នៃកៅស៊ូ មកពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា


ក្រុមហ៊ុនចិនចំនួន១៨ ដែលធ្វើអាជីវកម្មកែច្នៃកៅស៊ូ និងវិស័យមកែច្នៃកៅស៊ូ  មកពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង ដែលមានអាជីវកម្មក្នុងវិស័យមួយចំនួន ដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារបរិក្ខារពេទ្យ សម្ភារឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ មកស្វែងរកលទ្ធភាពបណ្តាក់ទុនកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយក្រុមហ៊ុន១៨ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានប្រាប់ពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ពិសេសកម្ពុជា មានដំណាំយុទ្ធសាស្ត្រជាច្រើន រួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យវិនិយោគិន គិតគូរបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ ជឿជាក់ថា ជំនួបលើកនេះ នឹងធ្វើឱ្យក្រុមហ៊ុនចិនទាំង១៨ មានចំណាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី