SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការប្រចាំការ៖ «ការងារសុខភាព និងផលិតកម្មសត្វ» ជាអនុវិស័យដែលការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ


រដ្ឋលេខាធិការប្រចាំការ៖ «ការងារសុខភាព និងផលិតកម្មសត្វ» ជាអនុវិស័យដែលការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ
A+ A-

ភ្នំពេញ៖ «ការងារសុខភាព និងផលិតកម្មសត្វ» ជាអនុវិស័យមួយក្នុងចំណោមអនុវិស័យទាំង៤ នៃវិស័យកសិកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ផ្ដល់ចំណូលដល់សេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង និងរួមចំណែកបង្កើតការងារដល់ពលរដ្ឋតាមជនបទ ទាំងការចិញ្ចឹមលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្ម។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល បានឱ្យដឹងថា ការងារផលិតកម្មសត្វ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តែអនុវិស័យនេះក៏មានបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការផ្ទុះឡើងនូវជំងឺសត្វផ្សេងៗ។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ឹម ស៊ីថុល បានជំរុញឱ្យអង្គប្រជុំបន្តយកចិត្តទុកដាក់ដល់សុខភាពសាធារណៈ និងការរក្សាបាននូវស្ថិរភាពថ្លៃដែលអាចទទួលយកបានទាំងអ្នកផលិត អាជីវករ និងអ្នកបរិភោគ។

បន្ថែមពីការផ្តល់អនុសាសន៍ណែនាំខាងលើ ឯកឧត្តម អ៊ឹម ស៊ីថុល បានលើកទឹកចិត្តអង្គប្រជុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទចំនួន ១០០នាក់ ខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមពិភាក្សា ផ្ដល់ធាតុចូល និងផ្តល់អនុសាសន៍ល្អៗ ដកស្រង់បទពិសោធ ឆ្នាំ២០២៤ ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តក្នុង ឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី