SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចង់វិនិយោគលើឧស្សាហកម្មស្រូវអង្ករ អាកាសចរណ៍ ទេសចរណ៍ និងយានយន្តនៅកម្ពុជា


ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចង់វិនិយោគលើឧស្សាហកម្មស្រូវអង្ករ អាកាសចរណ៍ ទេសចរណ៍ និងយានយន្តនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចង់វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ វិស័យកសិកម្ម ផ្តោតលើឧស្សាហកម្មស្រូវអង្ករ, អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និងកម្មន្ដសាល។ នេះជាការលើកឡើងរបស់លោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកស្រី Rosemarie P. Rafael បានបន្តថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ក៏ដើម្បីស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗលើការកសាងសមត្ថភាពជាដើម។

ក្នុងកិច្ចពិភាក្សានេះដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ស្វាគមន៍ជានិច្ចចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែករកឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វេទិកាធុរកិច្ច កម្ពុជា-ហ្វីលីពីន នឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែមសម្រាប់ការវិនិយោគជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី