2024-10-13
ទូច សូរិយា
2024-10-13
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ពីតម្លៃអគ្គិសនីនៅកម្ពុជា ធ្វើឱ្យការផលិតមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ ឯកឧត្តម កែវ រតនៈ បានលើកឡើងបែបនេះក្នុងមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម កែវ រតនៈ បានបន្តថា៖ «ការប្រៀបធៀបតម្លៃអគ្គិសនីរវាងកម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត គឺសុទ្ធសឹងតែជាការប្រៀបធៀបដែលខុស ខុសតាំងតែពីដំបូងមកម្ល៉េះ។ ក្នុងន័យនេះក៏មិនអាចនិយាយបានថា មិនគិតគូរពីការប្រៀបធៀបនោះឡើយ ព្រោះការប្រៀបធៀបបានអនុញ្ញាត ឱ្យយើងគិតគូរយ៉ាងល្អិតល្អន់អំពីឫសគល់អ្វីមួយ និងសម្រេចបាននូវលទ្ធផលនានា»។
រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «ខ្ញុំមានជំនឿថា ប្រសិនបើស្ថានភាពនៅប្រហាក់ប្រហែលនាពេលបច្ចុប្បន្ន ថ្ងៃក្រោយយើងមានលទ្ធភាព អាចពិនិត្យមើលថ្លៃថាមពលឡើងវិញ ដើម្បីបញ្ចុះថ្លៃបន្ថែម ចំពោះចំណុចនេះ ខ្ញុំមិនអាចលើកឡើងពីការសន្យាបានឡើយ អាចត្រឹមតែសន្មត់ថា ប្រហាក់ប្រហែលប៉ុណ្ណោះ មានន័យថាទោះបីជាយើងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក៏ដោយ ក៏ថាមពលពន្លឺព្រះអាទិត្យមិនអាច ជំនួសថាមពលធ្យូងថ្ម និងថាមពលផ្សេងៗទៀតបាននោះដែរ»។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងការពន្យល់ពីតម្លៃអគ្គិសនីនៅកម្ពុជា ដូចតទៅ៖ https://youtu.be/HMf4gRw5d2Y
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី