SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ម៉ាឡេស៊ី ដាក់ឱ្យដំណើរការឃ្យូអរកូតដំណាក់កាលទី២ ដើម្បីពាណិជ្ជករអាចពង្រីកទីផ្សាររវាងប្រទេសទាំងពីរ


កម្ពុជា-ម៉ាឡេស៊ី ដាក់ឱ្យដំណើរការឃ្យូអរកូតដំណាក់កាលទី២ ដើម្បីពាណិជ្ជករអាចពង្រីកទីផ្សាររវាងប្រទេសទាំងពីរ
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីឱ្យពាណិជ្ជករក្នុងស្រុកជាង ៧លាននាក់របស់ភាគីទាំងពីរ មានលទ្ធភាពពង្រីកទីផ្សារកាន់តែទូលំទូលាយជាងមុន និងផ្ដល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។

ការដាក់ដំណើរឃ្យូអរកូតដំណាក់កាលទី២ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកកម្ពុជា ដោយផ្ដល់នូវបទពិសោធក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល។

ជាមួយគ្នានេះ ប្រជាជនម៉ាឡេស៊ី អាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជាផងដែរ។ ការដាក់ឱ្យដំណើរការនេះ ធ្វើឡើងដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599