SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «ព្រែកជីកហ្វូណនតេជោ» ជាចរន្តពាណិជ្ជកម្មធំ ដែលមិនត្រឹមសម្រាប់តែកម្ពុជានោះទេ


សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «ព្រែកជីកហ្វូណនតេជោ» ជាចរន្តពាណិជ្ជកម្មធំ ដែលមិនត្រឹមសម្រាប់តែកម្ពុជានោះទេ
A+ A-

ភ្នំពេញ៖ ការសាងសង់«ព្រែកជីកហ្វូណនតេជោ» មិនត្រឹមតែនឹងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនាទិសនិរតីរបស់កម្ពុជា ប៉ុណ្ណោះទេ តែក៏នឹងសម្រាប់ទិសឦសាន ដែលអាចចរាចរណ៍ទំនិញតាមផ្លូវទឹក និងពីខេត្តក្រចេះ ស្ទឹងត្រែង ជាដើម ឆ្ពោះទៅតំបន់សមុទ្ររបស់កម្ពុជាផងដែរ។ លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» ក៏នឹងក្លាយជាចរន្តពាណិជ្ជកម្មធំ ដែលមិនត្រឹមតែកម្ពុជា ពោលគឺប្រទេសជិតខាងដែលមានឡាវ វៀតណាម និងថៃ អាចដឹកជញ្ជូនទំនិញពាណិជ្ជកម្មឆ្លងកាត់គ្នាបាន ដែលនេះជាចរន្តពាណិជ្ជកម្មធំតែម្តង។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នេះ នឹងអាចរៀបចំបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៥ ខាងមុខ។

តទៅនេះ សូមស្ដាប់សម្រង់ប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ៖https://www.youtube.com/watch?v=bjz8nPs9EdI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី