2025-01-04
គិត បុប្ផា
2025-01-04
គិត បុប្ផា
ភ្នំពេញ៖ ម្ចាស់អាជីវកម្មចំនួន ១៣សហគ្រាស ទទួលបានហិរញ្ញប្បទានជាទឹកប្រាក់សរុបចំនួន ១,៧៩៣,០៦០ដុល្លារ ក្នុងនោះមានទឹកប្រាក់ ១,២៣៥,០៦០ដុល្លារពីធនាគារ និង ៥៥៨,០០០ដុល្លារពីអ្នកវិនិយោគ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ ទុនពង្រីកអាជីវកម្មទាំងនេះ ម្ចាស់សហគ្រាសបានមកតាមរយៈកម្មវិធី «សិក្សាពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួនសម្រាប់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនវិនិយោគ»។
ក្នុងពិធីបញ្ចប់ការសិក្សារបស់សហគ្រាសធុនមីក្រូ និងតូច (SMEs) ក្នុងវិស័យកសិកម្មចំនួន ៤២សហគ្រាស សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឱ្យដឹងថា ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលទាំង ៦វគ្គ ការណែនាំដោយផ្ទាល់ពីគ្រូបង្វឹក និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ សហគ្រិន ទទួលបាននូវការពង្រឹងសមត្ថភាព និងមានទំនុកចិត្តរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ទទួលបានហិរញ្ញវត្ថុជាទុនបន្ថែម ដើម្បីពង្រីកអាជីវកម្ម។
ក្នុងកម្មវិធី ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោង FEED The FUTURE - Harvest III លោកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោង Harvest III លើកឡើងថា គម្រោងនេះ ប្រព្រឹត្តិទៅបានយ៉ាងជោគជ័យ និងសម្រេចបានលើសពីផែនការ។ លោកស្រី អ៊ិត កល្យាណ បញ្ជាក់ថា ការផ្តល់មូលនិធិតាមរយៈសមាគម ជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការជួយឱ្យមានជះផលវិជ្ជមានខ្លាំងដល់ SMEs ក្នុងវិស័យកសិកម្ម និងប្ដេជ្ញាស្វែងរកកិច្ចសហការបន្ថែមទៀតជាមួយសមាគម ដើម្បីបង្កើនផលជះជាវិជ្ជមានកាន់តែច្រើនទៅលើ SMEs ក្នុងវិស័យកសិកម្ម។ នេះបើតាមចុះផ្សាយរបស់សមាគមសហគ្រិនវ័យក្មេង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី