SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាជីវករលក់ជី និងថ្នាំកសិកម្ម៖ ការផ្សាយពីការធ្លាក់ចុះតម្លៃកសិផល កាន់តែធ្វើឱ្យមានផលប៉ះពាល់ដល់កសិករ


អាជីវករលក់ជី និងថ្នាំកសិកម្ម៖ ការផ្សាយពីការធ្លាក់ចុះតម្លៃកសិផល កាន់តែធ្វើឱ្យមានផលប៉ះពាល់ដល់កសិករ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមានទាក់ទងវិស័យកសិកម្ម ដូចជាតម្លៃកសិផលធ្លាក់ចុះ ឬការតវ៉ាទាមទារនានា គឺមិនបានជួយឱ្យតម្លៃកើនឡើងទេ ប៉ុន្តែបែរជារុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថា អ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែមទៀតមុននឹងចុះទិញ ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ។ នេះបើតាមការលើកឡើងរបស់ អាជីវករលក់ជី និងថ្នាំកសិកម្ម នៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បញ្ជាក់ថា អាជីវករមានសារសំខាន់ណាស់ ក្នុងការផ្សាយព័ត៌មានវិជ្ជមាន និងមានប្រយោជន៍ដល់កសិករ ក្នុងការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីជួយដល់ប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផ្សារភ្ជាប់នឹងទីផ្សារ និងទទួលបានប្រាក់ចំណេញ។ ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា បងប្អូនអាជីវករជី និងថ្នាំកសិកម្មទាំងអស់ សុទ្ធតែឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង មុននឹងក្លាយជាអាជីវករស្របច្បាប់ ដូច្នេះអាជីវករគឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ មន្ទីរកសិកម្ម និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ និងលក់ចែកចាយជី និងថ្នាំកសិកម្មដល់កសិករ។

ក្នុងពិធីសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មជាង ១០០នាក់ជាង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ រួមទាំងការបូមទឹកជួយសង្គ្រោះ ការជួយរកទីផ្សារ និងការរក្សាលំនឹងថ្លៃកសិផលផងដែរ។ឯកឧត្តម គង់ ច័ន្ទវាសនា ជំរុញឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព និងបរិស្ថាន និងលក់ចែកចាយតែផលិតផលស្របច្បាប់ និងមានបញ្ជីការត្រឹមត្រូវផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី