SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គោលដៅយុទ្ធសាស្ត្រទី២ របស់រដ្ឋាភិបាល លើកកម្ពស់វិស័យឯកជនដោយផ្តល់ការយកចិត្តទុកដាក់ដល់ MSMEs និងសិប្បកម្ម


គោលដៅយុទ្ធសាស្ត្រទី២ របស់រដ្ឋាភិបាល លើកកម្ពស់វិស័យឯកជនដោយផ្តល់ការយកចិត្តទុកដាក់ដល់ MSMEs និងសិប្បកម្ម
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅយុទ្ធសាស្ត្រទី២ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ សំដៅលើការលើកកម្ពស់វិស័យឯកជន ដែលផ្តល់ការយកចិត្តទុកដាក់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម (MSMEs) និងសិប្បកម្ម ដែលជាកាតព្វកិច្ចកំណត់ដោយរដ្ឋធម្មនុញ្ញ ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណតិ្តទី៧ ក៏បានដាក់គោលដៅអាទិភាព គឺកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៥ សម្រាប់ការអភិវឌ្ឍ ដែលក្នុងនោះគោលដៅយុទ្ធសាស្ត្រទី២ សំដៅលើការលើកកម្ពស់វិស័យឯកជន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា វិស័យឯកជន បានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មដល់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារផងដែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដែលធានាបាននូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា លិខិតបទដ្ឋានគតិយុត្ត ការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម។

ក្នុងកម្មវិធីសំណេះសំណាលដែលមានការចូលរួមពីតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ប្រមាណជិត ៥ ០០០នាក់ មកពីបណ្តារាជធានី-ខេត្តទាំង២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសរសើរដល់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានខិតខំជំរុញកិច្ចសហការឱ្យកាន់តែបុរេសកម្ម និងរស់រវើក ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអភិវឌ្ឍ និងវឌ្ឍនភាពនៃវិស័យសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្មនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី