2023-10-07
SME News
2023-10-07
SME News
ភ្នំពេញ៖ រោងច្រកកាត់ដេររបស់ចិនមួយ ដែលបានវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មប្រមាណ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្មទី២របស់ខ្លួន ដែលគ្រោងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ។
រោងច្រកកាត់ដេររបស់ចិនមួយបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។ ក្នុងជំនួបជាមួយនឹងលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ លើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែចង្វាក់ផលិតកម្ម ជាការវិនិយោគដែលឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ដែលកំពុងស្វែងរកបុគ្គលិក/កម្មករជាង ៦ពាន់នាក់បន្ថែមនោះ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួង ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួចរាល់នោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈរោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងដល់ពលរដ្ឋកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី