SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណៈកម្មាធិការពិសេស ត្រៀមរៀបចំពិធីបើកការដ្ឋាន«គម្រោងព្រែកជីកហ្វូណនតេជោ» ដែលធ្វើនៅថ្ងៃទី៥ សីហាខាងមុខ


គណៈកម្មាធិការពិសេស ត្រៀមរៀបចំពិធីបើកការដ្ឋាន«គម្រោងព្រែកជីកហ្វូណនតេជោ» ដែលធ្វើនៅថ្ងៃទី៥ សីហាខាងមុខ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំ ប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាធិបតី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងនាមជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូត ៥ដង។ ការដឹកជញ្ជូនតាមផ្លូវទឹកមិនត្រឹមតែចំណាយទាប ប៉ុន្តែថែមទាំងមានសុវត្ថិភាព លទុ្ធភាពផ្ទុកទំនិញបានច្រើន និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ បើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ព្រែកជីកនេះនឹងលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានសក្ដានុពល ដែលជាចំណែកធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

កិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី