SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុននាំចេញអង្ករចំនួន១៣ នឹងទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិនៅអាឡឺម៉ង់


ក្រុមហ៊ុននាំចេញអង្ករចំនួន១៣ នឹងទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិនៅអាឡឺម៉ង់
ពាណិជ្ជកម្ម

2025-09-27

ទូច សូរិយា

ពាណិជ្ជកម្ម

2025-09-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ៤៥រូប មកពី ១៦អង្គភាព ក្នុងនោះមានក្រុមហ៊ុននាំចេញអង្ករចំនួន ១៣ក្រុមហ៊ុន និងតំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងសហគ្រិនខ្មែរ(KE) ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិ ANUGA 2025 – International Foods Industry Trade Fair ក្នុងប្រទេសអាឡឺម៉ង់ នៅថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាជាតិរួមមួយយ៉ាងស្រស់ស្អាត ក្នុងទំហំចំនួន ៩៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅស្ដង់លេខ (STAND No-B-011/B-019) អាគារ 2.1 នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse, ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់។ ការចូលរួមព្រឹត្តិការណ៍នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីក្រសួងពាណិជ្ជកម្មផងដែរ។

ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន១៣ ដែលនឹងចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារនេះ រួមមាន៖ ១.ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា), ២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត, ៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត, ៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា), ៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, ៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី, ៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក, ៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍, ៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក, ១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល, ១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី, ១២. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូ អិលធីឌី និង ១៣. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី