2023-12-13
ទូច សូរិយា
2023-12-13
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ ណែនាំយុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាក ឱ្យចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាពគ្រួសារ និងខ្លួនឯង ព្រោះជាជំនាញដែលសិក្សារយៈពេលខ្លី និងឆាប់មានការងារធ្វើ។
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ តាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់ ដោយកោតសរសើរដល់សិស្សទាំងនោះដែលឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែ អាចជម្នះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងារបន្ថែមសម្រាប់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖«ពូជឿថា ក្មួយៗ គឺជាវីរជនសម្រាប់គ្រួសារតាមរយៈជំនាញ និងការងារសមរម្យ»។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនទាំងអស់ ជាជម្រើសមួយដែលត្រឹមត្រូវធ្វើឱ្យយុវសិក្ខាកាមទាំងអស់ មានជំនាញជាក់លាក់ក្នុងជីវិត អាចមានចំណូលទ្រង់ទ្រង់ជីវភាពគ្រួសារ និងខ្លួនឯង ព្រោះជាជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងជីវិត និងមានការងារសមរម្យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រចំនួន ១.៥លាននាក់ ឱ្យមានជំនាញនិងមានការងារសមរម្យ ក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា អង្គការមិត្តសំឡាញ់ បានបណ្តុះបណ្តាលលើមុខជំនាញចំនួន៨ដូចជា កាត់សក់, សម្អាងកាយ, ការថែទាំនិងជួសជុលបរិក្ខារអគ្គិសនី, ការជួសជុលម៉ូតូ, ការតំឡើងគ្រោងដែក, ការធ្វើម្ហូបខ្មែរ និងសេវាកម្មលក់ទំនិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី