SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ចិន ប្តេជ្ញាជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា


រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ចិន ប្តេជ្ញាជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា
គំនិតអាជីវកម្ម

2024-09-12

ដេប៉ាលីយែរ ម៉ារីលីណា

គំនិតអាជីវកម្ម

2024-09-12

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនរបស់ចិន ប្តេជ្ញាបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូននៅកម្ពុជា។ បន្ថែមពីជំរុញការវិនិយោគបន្ថែម ឯកឧត្តម Li Xiaopeng ក៏បានសន្យាផ្តល់ជំនួយបច្ចេកទេសបន្ថែម ដើម្បី

បណ្តុះបណ្តាលធនធានមនុស្សកម្ពុជាផងដែរ។

ក្នុងជំនួបកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Li Xiaopeng បានពិភាក្សាផ្លាស់ប្តូរយោបល់ និងប្រកបដោយលទ្ធផលផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលហុចផលវិជ្ជមានពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល បន្ថែមថា «ខ្សែក្រវាត់ និងផ្លូវ» និង «គោលនយោបាយចិនតែមួយ» ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម Li Xiaopeng បានសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី