SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល គ្រោងថវិកា ១០០ប៊ីលានរៀល បន្តដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ឆ្នាំ២០២៥


រដ្ឋាភិបាល គ្រោងថវិកា ១០០ប៊ីលានរៀល បន្តដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន ១០០ប៊ីលានរៀល សម្រាប់បន្តដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាចំនួន ១២០ប៊ីលានរៀល ដោយឡែកផ្សេងទៀត សម្រាប់ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតជាសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រី និងស្ថាប័ន។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាចំនួន ៧៩,២ប៊ីលានរៀល លើការចំណាយមិនមែនបន្ទុកបុគ្គលិក សម្រាប់ការថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ និងនិវត្តជន ព្រមទាំងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីលានរៀល សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការផងដែរ។

ចំពោះលទ្ធផល នៃការបញ្ចប់ការអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល អំពីការធ្វើសមាហរណកម្មប្រាក់សោធនតាមប្រព័ន្ធបៀវត្សចាស់ ចូលទៅក្នុងប្រព័ន្ធបៀវត្សថ្មី ក្នុងរយៈពេល ២ឆ្នាំ គឺ២០២៣-២០២៤ ដើម្បីដោះស្រាយបញ្ហាគម្លាត រវាងអ្នកចូលនិវត្តចាស់ និងថ្មី, ប្រាក់សោធនអប្បបរមាប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ ត្រូវបានដំឡើងដល់ ៧៧ ម៉ឺនរៀល នៅឆ្នាំ២០២៣ និងឡើងដល់ ៨២,៥ម៉ឺនរៀល នៅឆ្នាំ២០២៤៕

ប្រភពពីសៀវភៅ៖ ថវិការសង្ខេប ឆ្នាំ២០២៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី