SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អូស្ត្រាលី ផ្តល់ថវិកាជិត២០លានដុល្លារ សម្រាប់សកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងរយៈពេល៥ឆ្នាំ


អូស្ត្រាលី ផ្តល់ថវិកាជិត២០លានដុល្លារ សម្រាប់សកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងរយៈពេល៥ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពី២០២៣-២០២៨ ប្រទេសអូស្ត្រាលីនឹងផ្តល់ថវិកាចំនួន៣០លានដុល្លាអូស្ត្រាលី ស្មើនឹងជិត ២០លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា នាថ្ងៃទី០៥ មេសា។

ការផ្តល់ជំនួយនេះ ធ្វើឡើងនៅក្នុងកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2)។ កម្មវិធី ACCESS 2 នេះ មានគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

តាមការចុះផ្សាយដដែល បានបញ្ជាក់ថា កម្មវិធីនេះ នឹងដំណើរការនៅថ្នាក់ជាតិ និងទូទាំងខេត្តគោលដៅចំនួនបួន គឺ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និងខេត្តរតនគិរី។ កម្មវិធី ACCESS 2 នេះ ក៏បានគាំទ្រដល់អង្គការនានា ដែលតំណាងឱ្យជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ដើម្បីចូលរួមក្នុងដំណើរការគោលនយោបាយ និងការរៀបចំផែនការ។

ចំពោះការផ្តល់សេវាដល់ជនមានពិការភាព រួមមាន ការស្តារលទ្ធភាពពលកម្ម និងសេវាសាធារណៈប្រកបដោយបរិយាបន្ន និងការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ (GBV) រួមមាន ការថែទាំសុខភាព កិច្ចការពារផ្លូវច្បាប់ សេវាសង្គម និងការផ្តល់សេវាសម្របសម្រួល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី