2025-09-01
ទូច សូរិយា
2025-09-01
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) កំពុងសិក្សាអំពីការបន្តកម្មវិធីពង្រឹងភាពប្រកួតប្រជែងសហគ្រាសជាតិ (ICONE) ទៅដំណាក់កាលទី២ នៅកម្ពុជា ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះ ទៅកាន់ខេត្តដទៃដែលមានសក្ដានុពលផ្នែកកសិកម្ម ព្រមទាំងរំលេចអំពីវិស័យសក្ដានុពលមួយចំនួនដែលអាចពិចារណាបញ្ចូលក្នុងកម្មវិធី ICONE ដំណាក់កាលទី២ មានដូចជា វិស័យឧស្សាហកម្មឈើដាំ ការកែច្នៃកៅស៊ូ និងការកែច្នៃកាកសំណល់ក្នុងស្រុក ជាដើម។
ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី ICONE របស់ទីភ្នាក់ងារ GIZ ដែលបានបន្តការចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។ គួរបញ្ជាក់ជូនថា កម្មវិធី ICONE ដំណាក់កាលទី១ ត្រូវបានអនុវត្តរយៈពេលជាង ៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមអនុវត្តកាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី