SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

KSI ស្នើឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា-សេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលសហគ្រិនភាព-សេដ្ឋកិច្ចអាស៊ី


KSI ស្នើឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា-សេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលសហគ្រិនភាព-សេដ្ឋកិច្ចអាស៊ី
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ដើម្បីទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក មកវិនិយោគនៅកម្ពុជា។

លោក តាន់ ស្រ៊ី មីសែល យ៉ាវ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ មេសា ក៏បានលើកឡើងអំពីការបង្កើត ASEAN Economic Club នៅកម្ពុជាផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត អំពីការរៀបចំកម្មវិធីទាំងនេះ ព្រមទាំងបានយល់ព្រមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធី តាមការស្នើសុំរបស់ លោក តាន់ ស្រ៊ី មីសែល យ៉ាវ។

បើតាមការចុះផ្សាយរបស់ប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី៨ មេសា នាយកប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ក៏បានលើកឡើងបន្ថែមទៀតអំពីការពិនិត្យលទ្ធភាព ក្នុងការពង្រីកការវិនិយោគលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលនៅកម្ពុជា ព្រមទាំងការបង្កើតនូវ «World Digital Chamber»។ ក្នុងជំនួបដដែលនេះ សម្ដេចធិបតី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗ ដែលរាជរដ្ឋាភិបាល បានបង្កើតនូវគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍ការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលនានាពីវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី