SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ចុះថ្លៃអគ្គិសនីអាជីវកម្មក្នុងវិស័យទេសចរណ៍ រយៈពេល៣ខែ


អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ចុះថ្លៃអគ្គិសនីអាជីវកម្មក្នុងវិស័យទេសចរណ៍ រយៈពេល៣ខែ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សម្រេចបញ្ចុះថ្លៃអគ្គិសនីក្នុងវិស័យទេសចរណ៍ សម្រាប់បរិមាណអគ្គិសនី ដែលប្រើប្រាស់លើសពីមធ្យមភាគក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំរុញដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ ការបញ្ចុះថ្លៃនេះ អាជីវកម្មដែលប្រើប្រាស់អគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិប៉ុណ្ណោះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូនេះ ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃ១៥ភាគរយ ចំពោះបរិមាណថាមពលដែលប្រើលើសពីមធ្យមក្នុងរយៈពេល ៦ខែ កន្លងមក របស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មក្នុងវិស័យទេសចណ៍ដោយផ្អែកទៅតាមលក្ខខណ្ឌ។

លក្ខខណ្ឌដែលម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍អាចទទួលបានការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនី ១៥ភាគរយនោះ រួមមាន៖ អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ដែលមានអត្រាថ្លៃលក់ជារៀល, អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃលក់ជាដុល្លារ, អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុសា្ថនីយ, អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់។ 

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថាការប្រើប្រាស់អគ្គិសនីរបស់ខ្លួន ស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី